នំទំព័រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំនេះមានកំពស់ ១៥៥១ ម៉ែត្រ ស្ថិតនៅដែនជំរកសត្វព្រៃភ្នំសំកុស នៃភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
Read Moreឧទ្យានជាតិវីរជ័យ
តំបន់នោះមានឈ្មោះថា វាលធំ ឬហៅតាមភាសាតំបន់ថាត្រាញ់ទិះ។ ត្រាញ់ទិះជាពាក្យភាសាជនជាតិដើមភាគតិចព្រៅ ដោយត្រិញមានន័យថាវាល ហើយទិះមានន័យថាធំ។ ពេលឡើងទៅដល់វាលធំ គេនឹងឃើញវាលស្មៅដ៏ធំល្វឹងល្វើយ ព័ទ្ធជុំវិញដោយជួរភ្នំ បង្កើតបានជាទិដ្ឋភាពមួយដ៏ស្រស់ស្អាតរកពាក្យមករ៉ាយរ៉ាប់មិនដូចបានឃើញផ្ទាល់ភ្នែក។ ផ្នែកខ្លះនៃភ្នំដែលយើងមើលឃើញនៅវាលធំគឺជាភ្នំដែលស្ថិតនៅក្នុងទឹកដីប្រទេសឡាវ។
Read Moreតំបន់អភិរក្សសហគមន៍ភ្នំត្នោត
តំបន់អភិរក្សភ្នំត្នោត ជាព្រៃសហគមន៍ដែលមានផ្ទៃដី ៦៤០០ ហិចតាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ពេលមកដល់ទីនេះ អ្នកនឹងមានអារម្មណ៍កក់ក្តៅប្រៀបបានមកលេងផ្ទះរបស់អ្នកអញ្ចឹងដែរ។ កក់ក្តៅដោយសារភាពរួសរាយរាក់ទាក់របស់គ្រួសារបេនដោយពួកគេចាត់ទុកយើងប្រៀបដូចជាមិត្តជិតស្និទ្ធមកលេងផ្ទះពួកគាត់ដូច្នោះដែរ។
Read MorePhnom Samkos
Samkos is the second highest mountain in Cambodia, sitting at the elevation of 1751 meters from sea level. Despite its status as second highest mountain, I found it more challenging to trek and summited this mountain than Phnom Aoral, Cambodia’s highest peak.
Read Moreភ្នំទំព័រ (២០១៩)
ភ្នំទំព័រស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាមានកម្ពស់១៥៥១ ម៉ែត្រ និងចំងាយប្រមាណ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំទំព័រ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ) ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។
Read Moreភ្នំឱរ៉ាល់
ភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់១៨១៣ម៉ែត្រ។ ភ្នំនេះស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ភ្នំនេះជាភ្នំមួយស្ថិតនៅជួរភ្នំក្រវាញដែលលាតសន្ធឹងនៅប៉ែកខាងលិចឈៀងខាងត្បូងនៃកម្ពុជា។
Read Moreពយម្រេចកង្កែប
ពយម្រេចកង្កែប ជាកន្លែងដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់អារ៉ែង។ ទីកន្លែងនេះស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្រោមការអភិរក្សរបស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង។
Read Moreតៃវ៉ាន់
តៃវ៉ាន់ជាដែនកោះដ៏ស្រស់ស្អាតមួយ។ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ និងស្មោះត្រង់គួរអោយរាប់អាន។
Read Moreញូវយ៉ក
អ្វីដែលខ្ញុំចូលចិត្តជាងគេនៅញូវយ៉កគឺភាពសម្បូរបែបនិងភាពចម្រុះនៃវប្បធម៌របស់ជាតិសាសន៍មកពីគ្រប់ជ្រុងនៃពិភពលោក។ ជាពិសេសគឺសម្បូរម្ហូបឆ្ងាញ់ៗ និងប្លែកៗមកពីគ្រប់តំបន់នៃពិភពលោក។
Read Moreហយអាន
ហយអាន (Hội An) ជាទីក្រុងបុរាណដ៏ស្រស់ស្អាតបំផុតក្នុងចំណោមកន្លែងដែលខ្ញុំធ្លាប់បានទៅដល់។
Read Moreដាក់ដាំ
តំបន់ទឹកធ្លាក់ដាក់ដាំជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាតមួយដែលលាក់ខ្លួនក្នុងព្រៃជ្រៅនៅភាគឦសាននៃប្រទេសកម្ពុជាដែលមនុស្សភាគច្រើនមិនសូវបានស្គាល់។ ទឹកធ្លាក់នេះស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយវាក៏ជាប្រភពទឹកនៃទឹកជ្រោះប៊ូស្រាដែលជាផ្នែកមួយនៃតំបន់ដែនជម្រកការពារសត្វព្រៃភ្នំណាំលៀផងដែរ។
តំបន់អេកូទេសចរណ៍នេះស្ថិតនៅក្រោមការពារគ្រប់គ្រង និងអភិរក្សរបស់សហគមន៍អេកូទេសចរណ៍ដាក់ដាំដែលត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០០២-២០០៣។
ដាក់ដាំគឺជាឈ្មោះជនជាតិដើមភាគតិចពូនងដែលគេហៅតាមទឹកអូរមួយកន្លែងជាសំនៀងដើមថា “Dhak Dham” ប៉ុន្តែសព្វថ្ងៃហៅជាសំនៀងខ្មែរថា “ដាក់ដាំ” ដែលមានន័យថាដីដែលអាចកើតភោគផលក្នុងការដាំដុះ។ នៅក្នុងសម័យអាណានិគមបារាំង ឃុំដាក់ដាំត្រូវបានដាក់ឈ្មោះថា “កង់កាឡង់” ដែលមានន័យថាវាលទំនាប។
ដើម្បីធ្វើដំណើរទៅកាន់ទឹកធ្លាក់ យើងត្រូវជិះគោយន្តចេញពីភូមិពូឆប និងចំណាយពេលប្រហែលជិត២ម៉ោងដើម្បីទៅដល់ជំរុំ។ មុនទៅដល់ជំរុំ យើងត្រូវឆ្លងអូរមួយដែលសរសេរតាមសំនៀងខ្មែរថា “លែងរ៉ាញួល”។
បន្តពីជំរុំទៅកាន់ទឹកធ្លាក់ដាក់ដាំ យើងមានផ្លូវ២ជម្រើស។ ទីមួយគឺយើងដើរតាមភ្នំ និងទី២ដើរតាមអូរដែលយើងត្រូវដើរលុយទឹក និងកន្លែងខ្លះត្រូវតោងឡើងតាមទឹកធ្លាក់។ ពួកយើងជ្រើសយកជម្រើសទី២។ តាមផ្លូវដែលយើងដើរមានសភាពរអិល និងពិបាកទប់ខ្លួនដោយសារចរន្តទឹកហូរ។ ស្ទើរតែគ្រប់គ្នាទាំងអស់ក្នុងក្រុមសុទ្ធតែរអិលដួលក្នុងទឹក យ៉ាងហោចណាស់ក៏ម្តងដែរ។ ម្យ៉ាងទៀតពេលខ្លះយើងត្រូវជួបសត្វដែលយើងមិនសូវចូលចិត្ត នោះគឺសត្វទៀក។ សត្វទៀកនៅទីនេះមានមិនសូវច្រើនទេ ហើយមានទំហំតូចជាងទៀកនៅភ្នំទំព័រ។
ទោះជាការដើរតាមអូរមានភាពលំបាកខ្លាំងនិងប្រើពេលយូរជាងដើរតាមភ្នំ តែវាអាចអោយយើងទទួលបានបទពិសោធន៍ល្អៗជាច្រើនដូចជាការដើរលុយទឹក របៀបឆ្លងអូរជាក្រុម ជាពិសេសបានឃើញទេសភាពស្អាតៗប្លែកភ្នែកដែលកម្របានជួបដូចជាថ្មប៉ប្រះទឹកលាយឡំជាមួយស្លឹកឈើដែលជ្រុះធ្លាក់មានពណ៌លឿង ហើយនៅកន្លែងខ្លះមានវល្លិ៍នៅកណ្តាលអូរដែលយើងអាចអង្គុយលេងបានទៀតផង។
ទឹកធ្លាក់១២ជាន់មានឈ្មោះជាភាសាបងប្អូនពូនងថា លែងរ៉ាសុខពេជ្រពង្ស (សរសេរតាមសំនៀងភាសាពូនង)។ ក្រៅពីទឹកធ្លាក់នេះ យើអាចទៅទស្សនាអណ្តូងស្នេហ៍ ហើយឃុំដាក់ដាំក៏មានសក្កានុពលទេសចរណ៍ផ្នែកទេសចរណ៍វប្បធម៌ដែលអាចអោយយើងស្វែងយល់ពីទំនៀមទំលាប់បងប្អូនជនជាតិពូនង(ព្នង) មានដូចជាជំនឿអ្នកតា ពិធីទាក់ទងនឹងស្រូវ ពិធីមង្គលការ ពិធីទាក់ទងនឹងសត្វព្រៃ និងពិធីផ្សេងៗទៀត។ ការទៅទស្សនាតំបន់ដាក់ដាំនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការផ្សងព្រេង ក៏ដូចជាចូលរួមចំណែកលើកស្ទួយជីរភាពបងប្អូនក្នុងតំបន់តាមរយៈការផ្តល់ការងារជូនបងប្អូនសហគមន៍ ជាពិសេសរួមចំណែកអភិរក្សការពារសម្បត្តិធម្មជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមផងដែរ។